Category Archives: សីលធម៌ខ្មែរ

តើមនុស្សយើងត្រូវមានសីលធម៌ដូចម្ដេច?

តាមន័យទូទៅ សីលធម៌សំគាល់នូវទ្រឹស្តី និង ពាក្យទូន្មាន ទាំងឡាយណា ដែលដឹកនាំ ទៅរកផ្លូវល្អនិងជៀសវាងផ្លូវអាក្រក់ សម្រាប់ការរស់នៅ។ តាមន័យពិសេស សីលធម៌សំគាល់ការអប់រំតាមផ្លូវចិត្តឲ្យបានប្រសើរ។
នៅក្នុងការរស់នៅរបស់ប្រជាជនខ្មែរយើង មានសីលធម៌ប្រាំយ៉ាងគឺ:
សីលធម៌ចំពោះខ្លួនឯង : ដឹងខុសត្រូវ ស្គាល់ល្អស្គាល់អាក្រក់ អង់អាចក្លាហាន ហ៊ានទទួលខុសត្រូវនូវរាល់ទង្វើរបស់ខ្លួនឯង ។
សីលធម៌ក្នុងគ្រួសារ : ជាស្គល់នៅកាតព្វកិច្ច ករណីយកិច្ចរបស់ខ្លួនជា ឪពុកម្តាយ ចិញ្ចឹម កូនដោយមិនគិតពីការតបស្នងសងគុណ និង ប្រកបដោយ ភាពសុខដុមរមនា ស្រលាញ់ និង ឧបត្ដម កូនស្មើៗគ្នា និង អប់រំកូនឲ្យក្លាយទៅជាពលរដ្ឋល្អ ។
សីលធម៌នៅក្នុងវិជ្ជាជីវ: មានមនសិការការងាររកស៊ីតាមសម្មាអាជីវះ មិនគេងប្រវ័ញ្ច និង អប់រំកូនឲ្យក្លាយទៅជាពលរដ្ឋល្អ ។
សីលធម្មក្នុងសង្គម: មានសាមគ្គីល្អ មិនបង្ករទំនាស់ គោរពសិទ្ទ មនុស្សផងគ្នា មិនបែកបាក់គ្នា ស្រឡាញ់យុត្តិធម៌ រាប់អានមនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ មិនឈ្លានពានអ្នកដទៃ ។
សីលធម៌ពិភពលោក: ចេះធ្វើកិច្ចសហប្រតិបត្ដិការណ៍ ល្អជាមួយបរទេស មិន ប្រកាន់ជាតិសាស្រ្ដន៍ ជំនឿ សាសនា ។
បើសិនជាអ្នកណាប្រតិបត្ដិ នៅសីលធម៌ទាំងប្រាំនេះពិតជាមនុស្សមានតម្លៃនៅក្នុងសង្គម សង្គមស្រលាញ់រាប់រក ហើយជាមនុស្ស សប្បាយរីករាយ បំផុត ៕