ដើមកំណើតគ្រាប់ពេជ្រ

មនុស្សប្រើប្រាស់ពេជ្រចាប់តាំងពីរាប់ពាន់ឆ្នាំមកហើយ។ ពេជ្រនៅតែតំណាងឲ្យអំណាចនិងកេរ្តិ៍ឈ្មោះ។ ជនល្បីៗនៅទូទាំងពិភពលោកសុទ្ធតែពាក់ពេជ្រ។

គ្រាប់ពេជ្រ

គ្រាប់ពេជ្រ

ពេជ្រគឺជារ៉ែដែលគេទាញយកចេញពីក្រោមដី។ ពេជ្រត្រូវបានគេច្នៃដុសខាត់ឲ្យចែងចាំង ហើយលក់ចេញក្នុងតម្លៃដ៏ថ្លៃ។ អស់រយៈពេលច្រើនជំនាន់មកហើយ មនុស្សបានចុះ ទៅក្រោមដីដ៏ជ្រៅដើម្បីរុករកត្បូងមានតម្លៃ។ នេះជាកិច្ចការដ៏លំបាកនិងដ៏មានគ្រោះថ្នាក់។ គ្រាប់ពេជ្រ ពេជ្រកកើតឡើងពីកាបូនរាប់លានឆ្នាំមកហើយ ក្រោមសំពាធនិងកំដៅដ៏ខ្លាំងក្លា ស្ថិតក្នុងជម្រៅរាប់រយគីឡូម៉ែត្រក្រោមសំបកផែនដី។ គេពិនិត្យពេជ្រ និងរក្សាទុកដោយបែងចែកទៅតាមពណ៌។ ពណ៌ដែលល្អបំផុត គឺគ្មានពណ៌។ អ្នកជំនាញពង្រីកមើលពេជ្រមិនទាន់ច្នៃដោយប្រើកុំព្យូទ័រ ដើម្បីងាយស្រួលកាត់។ ពេជ្រគឺជារ៉ែធម្មជាតិដែលរឹងជាងគេបំផុត។ មានតែពេជ្រទេដែលអាចកាត់ពេជ្របាន។ គេថ្លឹងទម្ងន់និងដាក់តម្លៃពេជ្រជាការ៉ាត។ មួយការ៉ាតស្មើនឹងពីររយមីលីក្រាម។ ក្រៅពីទម្ងន់ការ៉ាតនិងពណ៌ តម្លៃរបស់ពេជ្រគឺផ្អែកលើភាពថ្លានិងមុខកាត់គឺរូបរាងរបស់ពេជ្រដែលច្នៃរួច។ ជំនួញពេជ្រអន្តរជាតិមានទំហំ ៨០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ជំនួញនេះជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ផ្តល់ការងារដល់កម្មករក្នុងបណ្តាប្រទេសក្រីក្របំផុតមួយចំនួន។ ប៉ុន្តែជំនួញពេជ្រ ក៏ត្រូវបានគេប្រើផងដែរសម្រាប់ជួយដល់សង្រ្គាម បំភិតបំភ័យជនស៊ីវិល និងរក្សាអំណាចជនផ្តាច់ការ។

តើមនុស្សយើងត្រូវមានសីលធម៌ដូចម្ដេច?

តាមន័យទូទៅ សីលធម៌សំគាល់នូវទ្រឹស្តី និង ពាក្យទូន្មាន ទាំងឡាយណា ដែលដឹកនាំ ទៅរកផ្លូវល្អនិងជៀសវាងផ្លូវអាក្រក់ សម្រាប់ការរស់នៅ។ តាមន័យពិសេស សីលធម៌សំគាល់ការអប់រំតាមផ្លូវចិត្តឲ្យបានប្រសើរ។
នៅក្នុងការរស់នៅរបស់ប្រជាជនខ្មែរយើង មានសីលធម៌ប្រាំយ៉ាងគឺ:
សីលធម៌ចំពោះខ្លួនឯង : ដឹងខុសត្រូវ ស្គាល់ល្អស្គាល់អាក្រក់ អង់អាចក្លាហាន ហ៊ានទទួលខុសត្រូវនូវរាល់ទង្វើរបស់ខ្លួនឯង ។
សីលធម៌ក្នុងគ្រួសារ : ជាស្គល់នៅកាតព្វកិច្ច ករណីយកិច្ចរបស់ខ្លួនជា ឪពុកម្តាយ ចិញ្ចឹម កូនដោយមិនគិតពីការតបស្នងសងគុណ និង ប្រកបដោយ ភាពសុខដុមរមនា ស្រលាញ់ និង ឧបត្ដម កូនស្មើៗគ្នា និង អប់រំកូនឲ្យក្លាយទៅជាពលរដ្ឋល្អ ។
សីលធម៌នៅក្នុងវិជ្ជាជីវ: មានមនសិការការងាររកស៊ីតាមសម្មាអាជីវះ មិនគេងប្រវ័ញ្ច និង អប់រំកូនឲ្យក្លាយទៅជាពលរដ្ឋល្អ ។
សីលធម្មក្នុងសង្គម: មានសាមគ្គីល្អ មិនបង្ករទំនាស់ គោរពសិទ្ទ មនុស្សផងគ្នា មិនបែកបាក់គ្នា ស្រឡាញ់យុត្តិធម៌ រាប់អានមនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ មិនឈ្លានពានអ្នកដទៃ ។
សីលធម៌ពិភពលោក: ចេះធ្វើកិច្ចសហប្រតិបត្ដិការណ៍ ល្អជាមួយបរទេស មិន ប្រកាន់ជាតិសាស្រ្ដន៍ ជំនឿ សាសនា ។
បើសិនជាអ្នកណាប្រតិបត្ដិ នៅសីលធម៌ទាំងប្រាំនេះពិតជាមនុស្សមានតម្លៃនៅក្នុងសង្គម សង្គមស្រលាញ់រាប់រក ហើយជាមនុស្ស សប្បាយរីករាយ បំផុត ៕

ដើមកំណើតការ៉ាអូខេ

អ្នកដែលចូលចិត្ដស្តាប់ចំរៀង គឺមិនចាំបាច់មានចំនេះដឹងខ្ពស់ ពូកគេអាចស្តាប់ ច្រៀង និងអ្នកមិនចេះច្រៀងសុទ្វតែអាចកំសាន្ដសប្បាយ ភាពភាពស្រស់ស្រាយទៅតាមការ៉ាអូខេ ។ ពូកគេអាចច្រៀងមិនថានៅទីណាទេដូចជានៅទីសាធារណះច្រៀងលេងតាមបា ក៏នៅអាចកំសាន្តបានដោយស្ងាត់ៗជាមួយក្រុមគ្រួសារនៅផ្ទះរៀងៗ ខ្លួន។ កាលពីមុនមាស៊ីនអាចចាក់តាមរយះកាសែត ប៉ុន្តែសម័យបច្ចុប្បន្នមានបច្ចេកវវិទ្យាទំនើបគេអាច គេអាចច្រៀងខារ៉ាអូខេតាម វីសីឌី ឌីវីឌី ទូរស័ព្វ កុំព្យូទ័រ និងប្រពន្ធឌីជីថលផ្សេងៗទៀត។

តើខារ៉ាអូខេដំបូងឡើយមានដើមកំណើតមកតាំងពីពេលណា ? តើនរណាជាអ្នកមង្កើតដំបូងគេ?ខារ៉ាអូខេ(karaoke) ជាភាសាជប៉ុន មានន័យថា វង់តន្រ្ដីទទេ ។ មានស៊ីននេះបង្កើតឡើងដំបូងនៅឆ្នាំ1971ដោយតន្ត្រីករជប៉ុនឈ្មាះ ដាយស៊ូកិ ដាយស៊ូកិ អ៊ិណូអិ (Daisuke Inoue)។ ដើមហេតុដែលធ្វើឲ្យលោក ដាយស៊ូកិ អ៊ីណូអិ បង្កើតម៉ាស៊ីននេះឡើងមកពីភ្ញៀវរបស់គាត់តែងតែសុំឲ្យគាត់ថត សំលេងតន្ត្រីរបស់គាត់ទុកដើម្បីឲ្យពួកគេបានច្រៀងតាម។ ដោយមើលឃើញថាមានតម្រូវការខ្ពស់ លោកក៏បានច្នៃបង្កើតជាម៉ាស៊ីនមួយដែលមានលក្ខណៈស្រដៀងនឹងម៉ាស៊ីន ថតសំលេងដែលអាចចាក់ចម្រៀងបាន ដោយជួលក្នុងតម្លៃ ១០០ យេន ក្នុងមួយលើកៗ។ឆ្នាំ ១៩៩៩ ទស្សនាវដ្តីថាម (Time Magazine) បានដាក់ឈ្មោះលោក ដាយស៊ូកិ អ៊ីណូអិ ចូលក្នុងបញ្ជីឈ្មោះ ជនដែលមានឥទ្ធិពលបំផុតនៅអាស៊ីប្រចាំសតវត្សរ៍ ។ ឆ្នាំ ២០០៤ លោកទទួលបាន ពានរង្វាន់ណូបែលសន្តិភាពសម្រាប់ការច្នៃប្រឌិតបង្កើត ខារ៉ាអូខេ ឡើង។ ដើមឡើយ ខារ៉ាអូខេ មានភាពពេញនិយមក្នុងតំបន់អាស៊ីខាងកើត រួចមកអាស៊ីអាគ្នេយ៍ ៕

សហរដ្ឋ​អាម៉េរិក​សង្ឃឹម​ថា​ ការ​បោះឆ្នោត​នៅ​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌

នៅថ្ងៃអង្គារនេះ ​មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ សហរដ្ឋអាម៉េរិក​ចង់​ឃើញ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ​ខណៈ​គ្រប់​​គណបក្ស​នយោបាយ​នានា​

បាន​ត្រៀម​លក្ខណៈ​សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នា​ខែ​កក្កដា​ខាង​មុខ​នេះ។

Camb_Council_polling_Sovannara_20090517
រូបភាពឯកសារ៖ ការិយាល័យ​បោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជា (Credit: ABC Licensed)
អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា ​លោក​ សន ​ម៉ាគីនតុស​ (Sean McIntosh) បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ខេត្ត​ពៃ្រវែង​ ក្នុង​កម្មវិធី​អប់រំ​មួយ​ថា​ សហរដ្ឋ​អាម៉េរិក​សង្ឃឹម​ថា​ ការ​បោះឆ្នោត​នៅ​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​ ហើយថា​អាច​នឹង​ជ្រើសរើស​បាន​មេដឹកនាំ​ដ៏​ល្អ​មួយ។​

ដំណើរ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​សម្រាប់​ការ​ចូលរួម​ការ​បោះឆ្នោត​នឹង​ចាប់​ផ្តើម​នៅថ្ងៃទី​២៩​ ខែ​មេសា ​ឆ្នាំ២០១៣​ ជា​ពេល​ដែល​គេ​រំពឹង​ថា​​នឹង​មាន​គណបក្ស​តិច​ជាង​១០​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​នេះ។​
យ៉ាងណា​ក៏​ដោយ​ លោក អំ សំអាត​ មន្រ្តី​ជាន់ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ថ្លែង​អំពាវនាវ​ឱ្យ​គ្រប់​​គណបក្ស​នយោបាយ​ទាំង​អស់​ ជា​ពិសេស​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆំាង​បញ្ចៀស​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទោះ​ជា​សង្គ្រាម​ពាក្យ​សម្តី​ក្តី៕
ដកស្រង់ពីradioaustralia.net.au